មូលហេតុដែលធ្វើអោយសក់ជ្រុះ សក់ស្ដើង ក្បាលទំពេក
ជំងឺជ្រុះសក់បែងចែកចេញជា 2 ធំៗ
- សក់ជ្រុះបណ្ដោះអាស័ន្ន មានដូចជាសភាវះ
- សក់ជ្រុះបណ្ដាលមកពីឈឺថ្កាត់ ដូចជា ក្ដៅខ្លួនខ្លាំង គ្រុនញាក់ គ្រុនចាញ់ ។
- សក់ជ្រុះបណ្ដាលមកពីសភាវះបន្ទាប់ពីវះកាត់ដោយប្រើថ្នាំសន្លប់ ។
- សក់ជ្រុះបណ្ដាលមកពីសភាវះបន្ទាប់ពីឆ្លងទន្លេរួចក្នុងកំឡុងពេល 3 ខែដំបូង ។
- សក់ជ្រុះបណ្ដាលមកពីបានទទួលកាំរស្មីព្យាបាល និងគីមីបំបាត់ ។
- សក់ជ្រុះបណ្ដាលមកពីបានទទួលសារធាតុគីមីនៅលើបរិវេណសរសៃសក់ ដូចជា លាង ពត់ យឺត ឬលាបថ្នាំសក់ ។
- សក់ជ្រុះបណ្ដាលមកពីមូលហេតុផ្សេងៗ ដូចជា បានទទួលសារធាតុពុលពីការលាយផ្សំក្នុងចំណីអាហារ ។
- សក់ជ្រុះជាបន្តបន្ទាប់ ដូចជា
- សក់ជ្រុះក្បាលទំពេកតំណពូជ តែងតែជួបច្រើនជាង 90% នៃអ្នកជំងឺដែលមានបញ្ហាសក់ជ្រុះប្រភេទនេះ ហើយកើតទាំងមនុស្សប្រុស និងស្រី ។
- សក់ជ្រុះពីជំងឺអូតូអ៊ុយមីន (Autoimmune Disease) ។
- សក់ជ្រុះដែលបណ្ដាលមកពីបញ្ហាផ្សេង ដូចជា សក់ជ្រុះបណ្ដាលមកពីសភាវះអ័រម៉ូនខុសប្រក្រតី ។
ក្បាលទំពេកតំណពូជ ឬសក់ស្ដើងតំណពូជ
មនុស្សលោកយើងបានស្គាល់ជំងឺនេះតាមប្រវត្តិសាស្ត្រដែលបានកំណត់ត្រាទុកជាង 3,000 ឆ្នាំ ដោយអក្សររូបភាពហៀរ៉ូក្រាហ្វិក (Hieroglyphic) របស់ប្រទេសអ៊ីយិបបូរាណបានកត់ត្រានូវសេចក្ដីព្យាយាមរបស់ព្រះនាងឃ្លីអូផាត់ត្រាក្នុងការព្យាបាលក្បាលទំពេករបស់ស្វាមីជាទីស្រឡាញ់គឺ ជូលៀតស៊ីសារ៍ ដោយការប្រើគ្រប់វិធីក្នុងការផ្អាប់លើស្បែកក្បាលរបស់ជូលៀតស៊ីសារ៍ ដូចជាប្រើសារធាតុផ្សំរបស់ធ្មេញសត្វសេះ (Horse teeth) ខ្លាញ់សត្វខ្លាឃ្មុំ (Bear grease) ខួរឆ្អឹងរបស់សត្វក្ដាន់ (Deer marrow ) និងកណ្ដុរអាំង(burnt domestic mice) ប៉ុន្តែមិនបានទទួលផល ហេតុដូចឆ្នេះហើយទើបយើងបានតាំងព្រះនាមរបស់ព្រះនាងឃ្លីអូផាត់ត្រាថា ជាមាតា ឬជាអ្នកផ្ដល់កំណើតសេចក្ដីព្យាយាមក្នុងការព្យាបាលជំងឺក្បាលទំពេក ។
ក្នុងកំឡុងពេល 2 - 3 ទស្សវត្តកន្លងមកនេះ នាយកដ្ឋានចំណីអាហារនិងថ្នាំពេទ្យ និងស្ថាប័នសុខាភិបាលបានទទួលថ្នាំដែលមានកេរ្តិ៍ឈ្មោះផ្នែកវិទ្យាសាស្ត្រជាង 5 2-BLOCKER ដោយថ្នាំខាងលើនេះជាថ្នាំដែលប្រើដើម្បីព្យាបាលរោគពងស្វាធំ ទម្រាំបានទទួលការអនុម័តអោយយកមកប្រើក្នុងការព្យាបាលជំងឺក្បាលទំពេកនៅលើភេទប្រុសក្នុងបរិមាណ 1-2 មីលីក្រាម ដោយផ្ដល់នៅការព្យាបាលដើម្បីទប់ស្កាត់មិនអោយសក់ជ្រុះដែលបណ្ដាលមកពីសក់ស្ដើងតំណពូជបានមួយកំរិតតែប៉ុណ្ណោះ ព្រោះថាបញ្ហាសក់ស្ដើងតំណពូជនេះកើតចេញពីមានចេន (Gene) ក្បាលទំពេកប្រចាំខ្លួនដោយមានលក្ខណះបន្តពូជបែបពិសេស (Dominant Gene) ហេតុដូចនេះហើយនៃប្រជាករទូទៅតែងតែជួបប្រទះអ្នកដែលមានក្បាលទំពេកដល់ទៅ 10% យ៉ាងតិច ប៉ុន្តែនឹងកាន់តែកើនឡើងក្នុងក្រុមរបស់ ខ័រឃេសៀន (Caucasian) និងអារយ័ន (Arayan) ដែលមានប្រជាករក្បាលទំពេកច្រើនដល់ទៅ 25 ដល់ 30 ក្នុងអំឡុងពេលជនជាតិឥណ្ឌាក្រហមក្នុងទ្វីបអាមេរិចកាមិនដែលជួបប្រទះឃើញអ្នកក្បាលទំពេកក្នុងបណ្ដាក្រុមអ្នកទាំងអស់នេះឡើយទើបធ្វើអោយយើងជឿថាជំងឺក្បាលទំពេកតំណពូជជាជំងឺដែលកើតចេញពីការប្រែប្រួល (Mutation) របស់មនុស្សប៉ុន្តែត្រឡប់ទៅជាចេនពិសេសទើបធ្វើអោយរីករាលដាលទូទៅសកលលោក ។
យន្តការដែលធ្វើអោយកើតក្បាលទំពេក
មនុស្សក្បាលទំពេកតំណពូជទាំងអស់ គឺគ្មាននណាម្នាក់បង្ហាញអាការះមុនធំពេញវ័យនោះឡើយ ពីព្រោះថាត្រូរងចាំសញ្ញាពិសេសដែលមកដាស់យន្តការក្បាលទំពេកនោះគឺ អ័រម៉ូនភេទប្រុស (Testosterone) ដែលបង្កើតចេញពីពងស្វាដែលជាប្រភពធំ ចំណែកមនុស្សស្រីវិញកើតចេញពីក្រពេញគម្របតម្រងនោម ឬអូវ៉ែរ៍ ។ អ័រម៉ូនភេទប្រុសមានភាពចាំបាច់ចំពោះទាំងពីភេទដើម្បីបញ្ចេញសកម្មភាពរួមជាមួយអ័រម៉ូនការធំលូតលាស់ (Growth Hormone) ដើម្បីអោយឆ្អឹងកាន់តែវែង ពោលគឺធ្វើអោយរាងកាយកាន់តែខ្ពស់ជាមនុស្សពេញវ័យ ។ ការធ្វើការរបស់អ័រម៉ូនគ្រប់ប្រភេទនោះត្រូវមាន រីសេបទ័រ (Receptors) ជាការបង្ហាញពីការបញ្ចេញសកម្មភាពរបស់អ័រម៉ូននោះ រីសេបទ័រប្រៀបបាននឹងស្ថានីចុងក្រោយដែលនិងកំណត់ការបង្កើតប្រូតេអ៊ិននិងការដុតបំផ្លាញផ្សេងៗដែលនៅក្រៅពីអំណាចរបស់ចិត្តមនុស្ស (Autonomic system) ក្នុងករណីដែលបុគ្គលដែលមានក្បាលទំពេកតំណពូជនិងមានស្ថានីពិសេស (Special receptors) បរិវេណគល់សក់ដែលមានឈ្មោះថា 5 អាល់ហ្វា រីដាក់តាស់ (5-alpha-reductase ) ហើយបច្ចុប្បន្នមានការលើកឡើងឬនិយាយដល់តែ 2 ប្រភេទប៉ុណ្ណោះ គឺ 5 - អាល់ហ្វា 1 និង 5 - អាល់ហ្វា 2 រីសេបទ័រ ដោយទាំង 2 តួជាតួអង្គដ៌សំខាន់ក្នុងការផ្លាស់ប្ដូរអ័រម៉ូនភេទប្រុស ប្រភេទតាំងតួក្លាយទៅជា 5 - DHT (5 - Dihydrotestosterone) ដែលជាអ័រម៉ូនភេទប្រុសប្រភេទរហាស់រហួនប្រកបដោយមាន unknown receptor ដែលធ្វើការរួមគ្នាជាមួយ 5 - DHT ក្នុងការដាស់អោយមានការដំណើរការរបស់សរសៃឈាមដែលមានតួនាទីចិញ្ជឹមឬសសក់ក្នុងបរិវេណដែលមាន unknown receptor ទាំងអស់នោះ នោះគឺជាតំណែងរបស់ក្បាលដែលជាប្រភេទក្បាលទំពេកតំណពូជ ។

|
|
|
|