វិធីក្នុងការព្យាបាលជំងឺក្បាលទំពេកតំណពូជ
ការព្យាបាលក្បាលទំពេកដំណពូជដើម្បីអោយមានសក់ដូចមនុស្សទូទៅក្នុងតំណែងដើមអាចទទួលបានភាពជោគជ័យប្រសិនបើឬសសក់បរិវេណនោះនៅមានជីវិត ឬអាចអង្កេតបានពីសរសៃសក់ដែលនៅសេសសល់ ឬប្រសិនបើក្បាលទំពេកទទេស្អាតមិនត្រូវយូរលើសពី 5 ឆ្នាំទើបអាចព្យាបាលបានផលល្អ ហេតុដូចនេះហើយការកែខែចម្បងគឺ ការទប់ស្កាត់អ័រម៉ូនភេទប្រុសតាំងតួទៅរួមតួ ឬដាស់ 5 - អាល់ហ្វា 1 និង 5 - អាល់ហ្វា 2 រីសេបទ័រ បានដោយប្រើក្រុមថ្នាំ 5 2 - BLOCKER ដែលអាចទប់ស្កាត់បានត្រឹម 5 - អាល់ហ្វា 2 រីសេបទ័រ តែប៉ុណ្ណោះ ហើយយន្តការនៃការកើតក្បាលទំពេកនៅលើភេទស្រីខុសពីភេទប្រុស ហេតុនេះហើយថ្នាំ 5 2 - BLOCKER ទើបប្រើបានផលជាមួយអ្នកជំងឺដែលមានក្បាលទំពេកភេទស្រី ព្រោះថា រីសេបទ័រមិនប្រើ 5 - អាល់ហ្វា 2 រីសេបទ័រ ។
គោលការណ៍ និងវិធីនៃការព្យាបាលសម្រាប់បុរស
- ការប្រើថ្នាំ 5 2 – BLOCKER ចាំបាច់ត្រូវឆ្លងកាត់ការបញ្ជាពីពេទ្យតែប៉ុណ្ណោះព្រោះថាថ្នាំអាចមានផលប៉ះពាល់ដល់ប្រព័ន្ធផ្សេងនៃរាងកាយ ពីគ្មានផលប៉ះពាល់សោះចំពោះមនុស្សមួយចំនួន រហូតធ្វើអោយមានផលប៉ះពាល់ដល់ទៅ 10-20 ដូចជា សេចក្ដីត្រូវការផ្លូវភេទមានការថយចុះ (Libido) មិនមែនសមត្ថភាពផ្លូវភេទថយចុះ ប្រសិនបើអ្នកជំងឺទិញថ្នាំមកប្រើដោយខ្លួនឯង អាចជួយបញ្ហាហើយមិនដឹងវិធីកែខៃ ហេតុនេះហើយមិនត្រូវប្រើថ្នាំនេះដោយគ្មានគ្រួពេទ្យថៃទាំព្រោះថា 5 អាល់ហ្វា receptor មានតំណែងនៅកន្លែងផ្សេងៗ ដូចជា ក្រពេញខ្លាញ់ បរិវេណគល់សក់ ចំណុចរួមនៃការគ្រប់គ្រងសេចក្ដីត្រូវការផ្លូវភេទដែលនៅក្នុងខួរក្បាលផ្នែកគ្រប់គ្រងអារម្មណ៍ និង ក្រពេញពងស្វាជាដើម ។
- ការជួយសម្រួលប្រព័ន្ធដំណើរការរបស់ឈាមទៅចិញ្ចឹមគល់សក់ដោយប្រើថ្នាំប្រភេទពង្រីកសរសៃឈាមផ្នែកខាងចុងដែលធ្វើអោយអុកស៊ីសែននិងសារធាតុអាហារផ្សេងៗទៅចិញ្ចឹមគល់សក់បានកាន់តែច្រើនឡើង ។
- ការប្រើវិទ្យាសាស្ត្រនៃភោជនាភេសជ្ជវិទ្យាថែទាំសក់ ពោលគឺសរសៃសក់ជាប្រូទតេអ៊ិនប្រភេទពិសេសដែលហៅថា ខេរ៉ាទិន (Keratin) ដែលឃ្លីនិកវិរះគិតវេជ្ជកម្មបានអភិវឌ្ឃន៍រូបមន្តអាហារបំប៉នសម្រាប់សរសៃសក់ដោយការទទួលទាន ហើយជារូបមន្តដែលវេជ្ជបណ្ឌិតវិរះគិតចំណាយពេលជាង 10 ឆ្នាំក្នុងអភិវឌ្ឃន៍រហូតដល់ទទួលបាននូវរូបមន្តដ៌ល្អសម្រាប់ថែទាំសរសៃសក់ដែលមានបញ្ហា ។

Male Hair Loss Type
គោលការណ៍ និងវិធីនៃការព្យាបាលសម្រាប់ស្រ្តី
ការព្យាបាលក្បាលទំពេកដែលកើតលើមនុស្សស្រី ការកែខៃគឺប្រើដើម្បីថ្នាំប្រឆាំងឥទ្ធិពលខុសប្រក្រតីរបស់អ័រម៉ូនភេទប្រុសនៅលើស្ត្រីភេទដែលមានបញ្ហាក្បាលទំពេកតំណពូជ (Anti-androgenic effect) និងដើម្បីកាត់បន្ថយការដាស់អ័រម៉ូនភេទប្រុសទៅកាន់បរិវេណគល់សក់ដែលជាចំណុចរួមក្នុងការគ្រប់គ្រងក្បាលទំពេក ព្រមទាំងការប្រើថ្នាំពង្រីកសរសៃឈាមផ្នែកខាងចុងជាមួយការទទួលទានអាហារបំប៉នសម្រាប់សរសៃសក់ផងដែរ ។

Female Hair Loss Type

|